ADF Visual Cambodia / ចំណេះដឹង

រូបផលិតផលមិនស្អាត ត្រូវធ្វើម៉េច?

រូបធម្មតាពីទូរស័ព្ទអាចកែពន្លឺ ពណ៌ ប្លង់ និងបន្ថែមតម្លៃ ឬ Promotion ដើម្បីយកទៅផុសលក់បាន។

រូបផលិតផលពីទូរស័ព្ទមិនចាំបាច់ល្អឥតខ្ចោះ ដើម្បីចាប់ផ្តើមទេ។ ប្រសិនបើរូបមិនព្រាលខ្លាំង និងផលិតផលមើលឃើញច្បាស់ អាចកែពន្លឺ ពណ៌ Crop និងប្លង់ឲ្យប្រសើរឡើងបាន។ អ្វីដែលគួរជៀសគឺរូបងងឹតខ្លាំង ពន្លឺបែកលើផលិតផល ឬ Background រញ៉េរញ៉ៃពេក។

សម្រាប់ Online shop គួររក្សារូបផលិតផលឲ្យមាន Style ស្រដៀងគ្នា ដើម្បីឲ្យ Page មើលមានរបៀប។ Promotion មួយអាចប្រើរូបដដែល ប៉ុន្តែបន្ថែមតម្លៃ Discount ឬ CTA ដោយកុំបាំងផលិតផល។

ចំណុចដែលគួរត្រៀម

ធ្វើឲ្យការងារលឿន និងតម្លៃច្បាស់

មុនស្នើការងារ សូមប្រមូលរូប Video Menu Logo តម្លៃ និងអត្ថបទដែលមានស្រាប់នៅកន្លែងតែមួយ។ បញ្ជាក់ថាចង់ប្រើសម្រាប់ Facebook, TikTok, Instagram, Online shop ឬ Print។ ពេលព័ត៌មានច្បាស់ អ្នកធ្វើ Content អាចវាយតម្លៃការងារបានត្រឹមត្រូវជាង និងកាត់បន្ថយការកែទៅមក។

សម្រាប់អាជីវកម្មតូច គោលដៅមិនមែនធ្វើឯកសារឲ្យស្មុគស្មាញទេ ប៉ុន្តែធ្វើឲ្យអតិថិជនមើលហើយយល់ថាអ្នកលក់អ្វី តម្លៃប៉ុន្មាន និងត្រូវទាក់ទងតាមណា។ រូប និងវីដេអូដែលមានរបៀបអាចប្រើឡើងវិញសម្រាប់ Promotion ផ្សេងៗបាន ដោយផ្លាស់ប្តូរតែតម្លៃ Caption ឬ Offer។

ចង់ឲ្យយើងមើលសម្ភារៈរបស់អ្នក?

ផ្ញើរូប Video ឬ Menu ដែលមានស្រាប់មកមើលមុនបាន។ យើងប្រាប់ថាអ្វីអាចកែបាន តើត្រូវការសម្ភារៈបន្ថែមឬអត់ និងតម្លៃមុនចាប់ផ្តើម។ មិនចាំបាច់រៀបចំឯកសារឲ្យស្អាតមុនទេ គ្រាន់តែផ្ញើ Original ដែលមានមក។

TelegramWhatsApp