តើធ្វើ Menu ហាងកាហ្វេថ្មីយ៉ាងដូចម្តេច?
ចាប់ផ្តើមពីបញ្ជីភេសជ្ជៈ តម្លៃ ទំហំ និងរូបដែលអ្នកមាន។ Menu ល្អត្រូវអានងាយ តម្លៃច្បាស់ និងកុំដាក់រូបច្រើនពេក។
មុនចាប់ផ្តើមធ្វើ Menu គួររៀបបញ្ជីភេសជ្ជៈ ឬមុខម្ហូបតាមក្រុម ដូចជា Coffee, Non-coffee, Tea, Food និង Add-on។ តម្លៃគួរមានទម្រង់ដូចគ្នា និងកុំដាក់ព័ត៌មានដែលមិនចាំបាច់ច្រើនពេក ព្រោះអតិថិជនភាគច្រើនមើល Menu លើទូរស័ព្ទ ឬមើលក្នុងរយៈពេលខ្លី។
បើអ្នកមានរូបថតមិនច្រើន គួរជ្រើសតែផលិតផលដែលលក់ដាច់ ឬផលិតផលដែលចង់រុញ Promotion។ Menu មិនចាំបាច់មានរូបគ្រប់មុខទេ។ អ្វីសំខាន់គឺឈ្មោះ តម្លៃ ទំហំ និងការរៀបលំដាប់ឲ្យអានងាយ។
ចំណុចដែលគួរត្រៀម
- ប្រើឈ្មោះមុខម្ហូបខ្លី និងស្រួលអាន
- រក្សាទំហំអក្សរឲ្យមើលឃើញលើទូរស័ព្ទ
- ពិនិត្យតម្លៃមុនបោះពុម្ព ឬផុស
- រក្សា Version ដែលអាចកែតម្លៃបានពេលក្រោយ
ធ្វើឲ្យការងារលឿន និងតម្លៃច្បាស់
មុនស្នើការងារ សូមប្រមូលរូប Video Menu Logo តម្លៃ និងអត្ថបទដែលមានស្រាប់នៅកន្លែងតែមួយ។ បញ្ជាក់ថាចង់ប្រើសម្រាប់ Facebook, TikTok, Instagram, Online shop ឬ Print។ ពេលព័ត៌មានច្បាស់ អ្នកធ្វើ Content អាចវាយតម្លៃការងារបានត្រឹមត្រូវជាង និងកាត់បន្ថយការកែទៅមក។
សម្រាប់អាជីវកម្មតូច គោលដៅមិនមែនធ្វើឯកសារឲ្យស្មុគស្មាញទេ ប៉ុន្តែធ្វើឲ្យអតិថិជនមើលហើយយល់ថាអ្នកលក់អ្វី តម្លៃប៉ុន្មាន និងត្រូវទាក់ទងតាមណា។ រូប និងវីដេអូដែលមានរបៀបអាចប្រើឡើងវិញសម្រាប់ Promotion ផ្សេងៗបាន ដោយផ្លាស់ប្តូរតែតម្លៃ Caption ឬ Offer។
ចង់ឲ្យយើងមើលសម្ភារៈរបស់អ្នក?
ផ្ញើរូប Video ឬ Menu ដែលមានស្រាប់មកមើលមុនបាន។ យើងប្រាប់ថាអ្វីអាចកែបាន តើត្រូវការសម្ភារៈបន្ថែមឬអត់ និងតម្លៃមុនចាប់ផ្តើម។ មិនចាំបាច់រៀបចំឯកសារឲ្យស្អាតមុនទេ គ្រាន់តែផ្ញើ Original ដែលមានមក។