អំពី ADF Visual Cambodia

យើងជាស្ទូឌីយោរចនារូបភាព វីដេអូ និងវេបសាយសម្រាប់អាជីវកម្មនៅកម្ពុជា។ យើងធ្វើការតាមតម្រូវការហាង និងព័ត៌មានដែលម្ចាស់អាជីវកម្មចង់ឲ្យអតិថិជនឃើញ។

ធ្វើការនៅទីណា?

ADF Visual មានមូលដ្ឋាននៅក្រុងព្រះសីហនុ។ យើងទទួលការងារអនឡាញសម្រាប់ម្ចាស់ហាងនៅកម្ពុជា និងអតិថិជនក្រៅប្រទេស។ នេះមិនមែនជាអាសយដ្ឋានហាងទទួលភ្ញៀវទេ។

តើចាប់ផ្តើមការងារយ៉ាងដូចម្តេច?

អ្នកអាចផ្ញើរូបផលិតផល រូបហាង ម៉ឺនុយ ឈ្មោះអាជីវកម្ម ឬព័ត៌មានចាំបាច់មកសិន។ ប្រាប់ថាចង់ប្រើរូប ឬវីដេអូនៅ Facebook, TikTok ឬចង់ធ្វើវេបសាយ។ យើងនឹងពិនិត្យសម្ភារៈ កំណត់ការងារ និងប្រាប់តម្លៃមុនចាប់ផ្តើម។

អ្វីជាគំរូ និងអ្វីជាការងារអតិថិជន?

រូបភាព និងវេបសាយដែលយើងរចនាឡើងដោយខ្លួនឯងត្រូវបានសម្គាល់ថាជាគំរូការងារ។ យើងមិនហៅគំរូថាជាការងារដែលអតិថិជនបានជួលទេ។

អំពី ADF Visual Cambodia
វេបសាយ ↗វីដេអូ ↗រូបភាព ↗