
ធ្វើវេបសាយសម្រាប់ហាង
វេបសាយសម្រាប់អាជីវកម្មរបស់អ្នក
យើងអាចជួយធ្វើអ្វីបានខ្លះ?
ចង់ឲ្យអតិថិជនមើលឃើញហាង ផលិតផល និងរបៀបទាក់ទងអ្នកនៅកន្លែងតែមួយ? យើងអាចធ្វើវេបសាយឲ្យសមនឹងហាងរបស់អ្នក។
ធ្វើវេបសាយថ្មី
សម្រាប់បង្ហាញហាង សេវា ផលិតផល និងព័ត៌មានទាក់ទង។
កែវេបសាយចាស់
ចង់ប្តូររូប អក្សរ ឬការបង្ហាញលើទូរស័ព្ទ? ផ្ញើមកឲ្យយើងពិនិត្យ។
ជួយថែទាំវេបសាយ
បន្ទាប់ពីធ្វើរួច អាចសួរអំពីការជួយកែប្រែ និងថែទាំបន្ត។
សម្រាប់ហាងបែបណា?
ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងអ្នកផ្តល់សេវា ដែលចង់បង្ហាញព័ត៌មានឲ្យអតិថិជនមើលតាមតំណតែមួយ។ បើ Facebook Page គ្រប់គ្រាន់សម្រាប់អ្នកហើយ មិនចាំបាច់ប្រញាប់ធ្វើវេបសាយទេ។
ត្រូវផ្ញើអ្វីមក?
ឈ្មោះហាង សេវា ឬផលិតផល រូបថត Logo បើមាន លេខទាក់ទង តំណ Facebook និងភាសាដែលចង់ប្រើ។ ប្រាប់ផងថាចង់ឲ្យអតិថិជនធ្វើអ្វីនៅលើវេបសាយ។
ធ្វើរួចបានអ្វី?
វេបសាយបង្ហាញព័ត៌មាន និងតំណទាក់ទងដែលមើលងាយលើទូរស័ព្ទ។ ចាប់ពី $99 សម្រាប់វេបសាយបង្ហាញព័ត៌មាន ឬចាប់ពី $199 ប្រសិនបើត្រូវការមុខងារច្រើន។ ដែនឈ្មោះ និងការថែទាំអាចគិតដោយឡែក។
មើលគំរូការងារ
គំរូសម្រាប់បង្ហាញសមត្ថភាព — មិនមែនជាការងារអតិថិជន




សំណួរដែលអ្នកអាចកំពុងចង់ដឹង
មានអ្វីចង់ធ្វើ
សម្រាប់អាជីវកម្មរបស់អ្នក?
ផ្ញើរូប ឬប្រាប់គំនិតមកយើងបាន។ យើងនឹងជួយមើលអ្វីដែលសមនឹងការងាររបស់អ្នក។