កម្មវិធីអាជីវកម្ម · ធ្វើតាមតម្រូវការ
ប្រព័ន្ធ
គ្រប់គ្រងហាង
ប្រព័ន្ធគ្រប់គ្រងហាង ធ្វើតាមហាងរបស់អ្នក
កម្មវិធីសម្រេចស្រាប់ ឲ្យហាងធ្វើតាមកម្មវិធី។ យើងធ្វើផ្ទុយវិញ៖ សួររបៀបដែលហាងអ្នកលក់ គិតលុយ ទិញចូល និងគ្រប់គ្រងបុគ្គលិកសិន រួចរៀបចំប្រព័ន្ធឲ្យត្រូវ។ ត្រូវការអ្វី ដាក់អ្វីនោះ។

មើលប្រព័ន្ធដំណើរការពិត
វីដេអូ ៥០ វិនាទី ជាភាសាខ្មែរ៖ គិតលុយ ផ្ទះបាយ ស្តុក វត្តមាន ប្រាក់ខែ និងចំណេញ ពីហាងតែសាកល្បងមួយ។
ហាងនីមួយៗជ្រើសតែផ្នែកដែលត្រូវការ។ ខាងក្រោមជាហាងតែសាកល្បង ដែលបើកគ្រប់ផ្នែក។
ចំណូល ចំណាយ និងចំណេញ
ដុល្លារ រៀល ABA WeChat គិតរួមឲ្យ ដឹងចំណេញពិតរៀងរាល់ថ្ងៃ។


កុម្ម៉ង់ គិតលុយ និងផ្ទះបាយ
បុគ្គលិកទទួលកុម្ម៉ង់តាមទូរស័ព្ទ ផ្ទះបាយឃើញភ្លាម ពេលបិទវេនរាប់លុយផ្ទៀងផ្ទាត់។


ស្តុក រូបមន្ត និងបញ្ជីទិញបន្ថែម
លក់មួយកែវ កាត់ស្តុកតាមរូបមន្ត ដឹងថ្លៃដើមពិតនៃមុខទំនិញនីមួយៗ។


បុគ្គលិក វត្តមាន និងប្រាក់ខែ
បុគ្គលិកចុះវត្តមាន សុំច្បាប់ និងស្នើសុំសងប្រាក់ តាមទូរស័ព្ទជាភាសាខ្មែរ។


ជ្រើសតែអ្វីដែលត្រូវការ
ធ្វើការជាមួយយើង
- ឆ្លើយសំណួរខ្លីៗ ៧ប្រាប់យើងពីហាង ឆ្លើយតាមសារ ឬសារសំឡេងក៏បាន។
- មើលគំរូ និងតម្លៃយើងបង្ហាញប្រព័ន្ធ និងប្រាប់តម្លៃច្បាស់ មុនចាប់ផ្តើម។
- រៀបចំតាមហាងអ្នកទំនិញ តម្លៃ គណនី បុគ្គលិក ដាក់ឲ្យត្រូវនឹងហាង។
- ដំឡើងពីចម្ងាយចុចដំឡើងតែម្តង យើងណែនាំជំហានម្តងៗ មានរូបភាពបង្រៀន។
- ជួយពេលមានបញ្ហាផ្ញើសារ ឬរូបអេក្រង់មក យើងជួយដោះស្រាយ។
គម្រោងពិត
ក្រុមហ៊ុនសេវាទិដ្ឋាការមួយ នៅកម្ពុជា
យើងបានធ្វើប្រព័ន្ធតាមតម្រូវការ ជំនួសតារាង Excel ៧ ហើយក្រុមហ៊ុននេះប្រើវារៀងរាល់ថ្ងៃ។ ប្រព័ន្ធគ្រប់គ្រងហាងនេះ ចាប់ផ្តើមពីបទពិសោធន៍នោះ។
សំណួរញឹកញាប់
ប្រើបានសម្រាប់ហាងខ្ញុំទេ?
យើងធ្វើតាមហាងនីមួយៗ៖ ហាងបាយ កាហ្វេ សម្អាង ម៉ាត ក្រុមហ៊ុន… សូមប្រាប់យើងបន្តិចពីហាងរបស់អ្នក យើងនឹងប្រាប់ថាត្រូវការផ្នែកណាខ្លះ។
តម្លៃប៉ុន្មាន?
អាស្រ័យលើផ្នែកដែលហាងអ្នកត្រូវការ។ ហាងតូចភាគច្រើនមិនត្រូវការគ្រប់ផ្នែកទេ។ ឆ្លើយសំណួរខ្លីៗរបស់យើង យើងផ្ញើតម្លៃច្បាស់ជូន។ គិតលុយតែក្រោយពេលអ្នកយល់ព្រម។
ត្រូវការអ្វីខ្លះ?
កុំព្យូទ័រ Windows មួយនៅហាង (កុំព្យូទ័រធម្មតាក៏បាន)។ ទូរស័ព្ទ និង iPad ភ្ជាប់ WiFi ហាង បើកប្រើបានភ្លាម មិនបាច់ដំឡើងកម្មវិធីបន្ថែម។
ត្រូវការអ៊ីនធឺណិតទេ? ទិន្នន័យមានសុវត្ថិភាពទេ?
មិនចាំបាច់អ៊ីនធឺណិតទេ ត្រូវការតែ WiFi ក្នុងហាង។ ទិន្នន័យនៅលើកុំព្យូទ័ររបស់អ្នកផ្ទាល់ និង backup រាល់ថ្ងៃ។ ម្នាក់ៗមានគណនី និងលេខសម្ងាត់ផ្ទាល់ខ្លួន។
មិនចេះកុំព្យូទ័រច្រើន ដំឡើងបានទេ?
បាន។ យើងណែនាំតាម WhatsApp / Telegram ជំហានម្តងៗ មានរូបភាពបង្រៀនសម្រាប់ហាងអ្នក។
មកដល់ហាង ឬតេទូរស័ព្ទបានទេ?
យើងធ្វើការតាមអនឡាញ ណែនាំពីចម្ងាយ ទើបតម្លៃមិនថ្លៃ។ សូមផ្ញើជាសារ ឬសារសំឡេង យើងឆ្លើយបានលឿនជាង។