វេបសាយសម្រាប់ហាង តម្លៃគិតតាមអ្វីខ្លះ?
វេបសាយសម្រាប់បង្ហាញព័ត៌មាន និងវេបសាយដែលមានប្រព័ន្ធខាងក្រោយ គឺមិនដូចគ្នាទេ។
អ្វីដែលអាចត្រៀមឥឡូវនេះ
- វេបសាយបង្ហាញព័ត៌មាន — បង្ហាញម៉ឺនុយ សេវា ផលិតផល និងតំណទាក់ទងលើទូរស័ព្ទ ចាប់ពី $99។
- មុខងារបន្ថែម — ប្រព័ន្ធកក់ ទូទាត់ ឬសមាជិក ត្រូវពិនិត្យទំហំការងារដោយឡែក។ វេបសាយដែលមានមុខងារច្រើន ចាប់ពី $199។
- ថ្លៃបន្ត — សួរឲ្យច្បាស់ពីដែនឈ្មោះ កន្លែងផ្ទុកវេបសាយ ការថែទាំ និងការកែព័ត៌មានពេលក្រោយ។
វេបសាយប្រភេទណា?
វេបសាយបង្ហាញរូប និងព័ត៌មានហាង ខុសពីវេបសាយដែលត្រូវការកក់ទុក ប្រព័ន្ធសមាជិក ឬទទួលការបញ្ជាទិញតាមអនឡាញ។ តម្លៃមិនដូចគ្នាទេ។
អ្វីខ្លះប៉ះពាល់តម្លៃ?
ចំនួនទំព័រ ភាសា ការរៀបចំរូប ការសរសេរមាតិកា និងការថែទាំក្រោយបើក ជាផ្នែកដែលត្រូវពិភាក្សាមុន។

ទទួលតម្លៃយ៉ាងដូចម្តេច?
ផ្ញើតំណវេបសាយដែលចូលចិត្ត ប្រាប់មុខងារដែលត្រូវការ និងសម្ភារៈដែលអ្នកមាន។ យើងនឹងជួយបំបែកការងារមុនបញ្ជាក់តម្លៃ។
ចំនួនទំព័រ ភាសា និងការងារដែលវេបសាយត្រូវធ្វើ សុទ្ធតែពាក់ព័ន្ធនឹងតម្លៃ។
ប្រាប់យើងពីអ្វីដែលអ្នកត្រូវការ រួចយើងនឹងពិភាក្សាអំពីការងារ និងតម្លៃ។
វេបសាយបង្ហាញព័ត៌មាន និងវេបសាយមានប្រព័ន្ធខុសគ្នាយ៉ាងដូចម្តេច?
វេបសាយធម្មតាអាចបង្ហាញមុខម្ហូប សេវា ផលិតផល ទីតាំង និងតំណទាក់ទង។ បើត្រូវការការកក់ ការទូទាត់ សមាជិក ឬប្រព័ន្ធគ្រប់គ្រងទិន្នន័យ ត្រូវពិភាក្សាពីការងារ និងការចំណាយបន្ថែមជាមុន។
តម្លៃធ្វើ និងតម្លៃថែទាំជារឿងដូចគ្នាឬទេ?
ការរចនានិងដាក់វេបសាយឲ្យដំណើរការគឺការងារមួយ។ ដែនឈ្មោះ ការផ្ទុកវេបសាយ ការកែតម្លៃ ឬបន្ថែមផលិតផលពេលក្រោយអាចជាការងារផ្សេងទៀត។ សូមឲ្យមានបញ្ជីការងារដែលបានយល់ព្រមច្បាស់។
សុំតម្លៃឲ្យច្បាស់ត្រូវផ្ញើអ្វី?
ផ្ញើឈ្មោះអាជីវកម្ម បញ្ជីទំព័រដែលត្រូវការ ភាសា រូបផលិតផល តំណ Facebook និងមុខងារពិសេសបើមាន។ យើងនឹងបំបែកការងារធ្វើដំបូង និងការថែទាំក្រោយដាក់ឲ្យដំណើរការ។
មើលបន្ថែម ↗